ជម្រើសជាតិអូស្ត្រាលីឈ្នះនេប៉ាល់ ៥ទល់នឹង០ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក

(អូស្ត្រាលី)៖ ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ឈ្នះក្រុមបាល់ទាត់អាស៊ីខាងត្បូងនេប៉ាល់ ៥ទល់នឹង០ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ ថ្ងៃនេះក្នុងពូលB។

នេះជាជ័យជំនះលើកទី២អូស្ត្រាលី ហើយកំពុងឈរនៅកំពូលតារាងក្នុងពូល បន្ទាប់ការប្រកួតដំបូងឈ្នះ គុយវ៉ែត ៣ទល់នឹង០ ក្រៅដី។ ចំនែកនេប៉ាល់នេះជាបរាជ័យលើកទី២ ក្រោយចាញ់គុយវ៉ែត ០ទល់នឹង៧ ប៉ុន្តែឈ្នះ ឆាយនីសតៃប៉ិ ២ទល់នឹង០។

ជំនួបនេះកីឡាករ Jamie Maclaren ខ្សែប្រយុទ្ធក្លិប Melboune Victory រកបានបីគ្រាប់តែឯង ខណៈដែលកីឡាករ Harry Souttar រកបានពីរគ្រាប់ដែរ។

ក្នុងពូលជាមួយគ្នានេះដែរ វេលាម៉ោង ១១និង០០នាទីយបខាងមុខនេះ ក្រុមហ្សក់ដានី ទទួលក្រុមរួមតំបន់អាស៊ីខាងលិចគុយវ៉ែត៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com