UN៖ អាមេរិកជំពាក់លុយអង្គការសហប្រជាជាតិជាងមួយពាន់លានដុល្លារហើយអត់ព្រមសងទេ

(ញូវយ៉ក)៖ សហរដ្ឋអាមេរិក បានជំពាក់លុយអង្គការសហប្រជាជាតិជាងមួយពាន់លានដុល្លារហើយអត់ព្រមសងទេ ដែលកាលពីឆ្នាំ២០១៨ អាមេរិកជំពាក់៣៨១លានដុល្លារ និងឆ្នាំ២០១៩នេះ អាមេរិកជំពាក់៦៧៤លានដុល្លារបន្ថែមទៀត ដោយរុញច្រានកំណើននៃចំនួនទឹកប្រាក់ជំពាក់ ដល់ជាងមួយពាន់លាដុល្លារហើយ ដែលនេះបើតាមការលើកឡើងរបស់លោក ស្តេហ្វាន ឌូចេរីក (Stephane Dujarric) អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) និងត្រូវបានចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ US Today នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ។

លោក ស្តេហ្វាន ឌូចេរីក បានបន្ថែមថា មិនមែនតែសហរដ្ឋអាមេរិកទេ ដែលជំពាក់លុយអង្គការសហប្រជាជាតិ ដោយខកខានមិនបានផ្តល់ជូនអង្គការនេះតាមកិច្ចសន្យា សូម្បីតែប្រទេសមួយចំនួនក្នុងចំណោមប្រទេសជាសមាជិកទាំង១២៩ប្រទេស ក៏ជំពាក់ដែរ ប៉ុន្តែគ្រាន់តែមានចំនួនតិចជាងអាមេរិក៕លីលី

New York – OCTOBER 17, 2016 – Stephane Dujarric, Spokesperson for the Secretary-General, conducts the daily noon briefing for journalists at UN headquarters. (Photo by: Luiz C. Ribeiro/Europa Newswire)
appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង