ជនរងគ្រោះ​ជា​សមាជិក ប​.​ស​.​ស ចំនួន ១​រូប នៅ​ខេត្តស្ទឹងត្រែង ត្រូវបាន​ក្រុមការងារ​ការិយាល័យ​ស្តារនីតិសម្បទា នៃ ប​.​ស​.​ស​. ចុះសួរសុខទុក្ខ ត្រួតពិនិត្យ​ស្ថានភាព​របួស និង​សម្របសម្រួល​ក្នុង​ការផ្តល់សេវា​បណ្តុះបណ្តាល​នូវ​ជំនាញ​វិជ្ជាជីវៈ​

(​ស្ទឹងត្រែង​)៖ ក្រោម​ការចាត់​តាំងពី​សំណាក់​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជានា​យក ប​.​ស​.​ស នា​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នេះ ក្រុមការងារ​ការិយាល័យ​ស្តារនីតិសម្បទា នៃ ប​.​ស​.​ស ឱ្យ​ចុះទៅ​សួរសុខទុក្ខ និង សម្របសម្រួល​ក្នុង​ការផ្តល់សេវា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នូវ​ជំនាញ​ជួសជុល​ម៉ូតូ ដល់​សមាជិក ប​.​ស​.​ស ម្នាក់ នៅ​ខេត្តស្ទឹងត្រែង​។​

​ជនរងគ្រោះ​ខាងលើ មានឈ្មោះ អ៊ិន រស្មី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ដែល​ទទួលរង​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ បណ្តាលឱ្យ​ពិការ​ជើង​ខាងស្តាំ​ត្រឹម​ក្រោម​ភ្លៅ ដែល​បច្ចុប្បន្ន​មាន​ទីលំនៅ​ក្នុងភូមិ​បា​ចុង ឃុំ​ព្រះបាទ ស្រុក​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។​

​ជាមួយនឹង​ការចុះ​សួរសុខទុក្ខ ត្រួតពិនិត្យ​ស្ថានភាព​របួស និង​សម្របសម្រួល​ក្នុង​ការផ្តល់សេវា​បណ្តុះបណ្តាល​នូវ​ជំនាញ​វិជ្ជាជីវៈ​ខាងលើ ជនរងគ្រោះ​ដែលជា​សមាជិក ប​.​ស​.​ស​. បាន​សម្តែង​នូវ​ការពេញចិត្ត និង​អរគុណ​យ៉ាងខ្លាំង​ចំពោះ ក្រុមការងារ ប​.​ស​.​ស​. ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​អំពី​សុខុមាលភាព និង​ជីវៈភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​កម្មករនិយោជិត ៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com