អតីតកន្លែងធ្វេីទារុណកម្មនៅក្រុងសេអ៊ូលក្លាយខ្លួនជាសារមន្ទីរ​សិទ្ធិមនុស្ស

(សេអ៊ូល)៖ អាគារមួយនៅទីក្រុងសេអ៊ូល ដែលសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់មកសួរចម្លេីយ និងធ្វើទារុណកម្ម បានប្រែក្លាយជា “សាលរម្លឹកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”។

នៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ ប៉ូលីសបានចាប់ខ្លួនសកម្មជនជាច្រេីនរូប ដែលភាគច្រេីនជានិស្សិត មកសួរចម្លេីយក្នុងអាគារកម្ពស់៧ជាន់នេះ រហូតដល់មាននិស្សិតម្នាក់ឈ្មោះ Park Jong-chul បានស្លាប់ក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីទទួលរងការធ្វេីទារុណកម្មធ្ងន់ធ្ងរ។

បច្ចុប្បន្ន អាគារនេះជាកម្មសិទ្ធិ និងគ្រប់គ្រងដោយមូលនិធិប្រជាធិបតេយ្យកូរ៉េ ដែលជាកន្លែងសម្រាប់ការសិក្សាស្រាវជ្រាវរៀនសូត្រ ដើម្បីពង្រីក និងជាថ្នាលបណ្ដុះលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន និងបណ្ដាប្រទេសនានាលេីសកលលោក។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com