មន្ត្រី​ ACU កម្ពុជា​ ទៅបង្កេីនសមត្ថភាពជំនាញប្រឆាំងអំពេីពុករលួយនៅចិន

(ភ្នំពេញ)៖ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាចំនួន ២០ រូប ដឹកនាំដោយ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នឹងទៅចូល

រួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩ រយៈពេល ២០ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងឆាង (Changsha) ខេត្តហ៊ូណាន (Hunan) ក្រោមការឧបត្ថមរបស់ភាគីចិន។

បេីតាមការជូនដំណឹងរបស់ ACU ការបណ្តុះបណ្តាលនេះនឹងមានភ្ជាប់ទៅនឹងទស្សនកិច្ចសិក្សានៅទីក្រុងសំខាន់ៗមួយចំនួនដូចជាទីក្រុង Zhangjiajie និងទីក្រុង Tusi

នៃខេត្ត Hunan ទីក្រុង Hangzhou នៃខេត្ត Zhejiang និងទីក្រុង Shanghai ដើម្បីផ្តល់លទ្ធភាពឱ្យសិក្ខាកាមបានយល់ដឹងបន្ថែមពីបទពិសោធន៍ការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលើកកម្ពស់សុចរិតភាពនៅទីក្រុងទាំងនោះ។

គួរជម្រាបថា កម្មវិធីបណ្តុះបណ្តាលនេះផ្តល់ជូនអង្គភាពប្រឆាំងអំពើពុករលួយតាមរយៈការិយាល័យប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិត

ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនសម្រាប់មន្ត្រីវ័យក្មេង ២០រូប របស់អង្គភាពប្រឆាំងអំពើពុករលួយ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com