មិនធម្មតា! រឿង James Bond គ្រាន់តែថតសោះ ធ្វើឲ្យប្រជាជនអង់គ្លេសភ័យបះសក់ រហូតជម្លៀសខ្លួនចេញពីព្រលានយន្តហោះ?

(ឡុងដ៍-អង់គ្លេស)៖ ក្រុមអ្នកថតខ្សែភាពយន្ត រឿង James Bond នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានធ្វើឲ្យប្រជាជនអង់គ្លេសរាប់រយនាក់ភ័យបះសក់ រហូតបុគ្គលិកធ្វើការនៅក្នុងព្រលានយន្តហោះ ត្រូវជម្លៀសខ្លួនចេញ ដោយសារឃើញរថយន្តមួយគ្រឿងទុកចោលយូរពេក ហើយនាំគ្នាសង្ស័យថា ជារថយន្តរបស់ក្រុមភេរវករ។

ដោយសារឃើញរថយន្តទុកលើសពេលកំណត់យូរពេក ក្រុមបុគ្គលិកធ្វើការនៅព្រលានយន្តហោះ ក៏រាយការណ៍ទៅផ្នែកសន្តិសុខ ទើបបង្កជាការភ័យស្លន់ស្លោរ រហូតជម្លៀសគ្នីគ្នាជាង៤០០នាក់ចេញកន្លែងការងារ ដោយទុកឲ្យក្រុមដោះមីន និងឆ្កែហិតមីន ជាអ្នកដោះស្រាយបញ្ហា៕ (ផាន់ អាណា)
Absent-minded James Bond film crew sparks TERROR SCARE at UK air base, get hundreds evacuated

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com