តៃប៉ិ៖ មេដឹកនាំកំពូលកោះតៃវ៉ាន់ច្រានចោលរូបមន្តប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីររបស់ចិន

មេដឹកនាំកំពូលរបស់កោះតៃវ៉ាន់ លោកស្រី សៃ អ៊ីង វិន (Tsai Ing-wen) បានប្រកាសច្រានចោលនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ នូវរូបមន្តប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីររបស់រដ្ឋាភិបាលចិន ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

លោកស្រី សៃ អ៊ីង វិន បានថ្លែងថា កោះតៃវ៉ាន់ គឺជាដែនដីមួយមានអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាធិបតេយ្យ និងហ៊ានសម្រេចកិច្ចការគ្រប់បែបយ៉ាងដោយខ្លួនឯងសម្រាប់ទឹកដីរបស់ខ្លួន ដោយមិនមានការគាបសង្កត់ ឫការបង្គាប់សបញ្ជាពីបុគ្គល ឫប្រទេសណាមួយនោះទេ ។

សូមបញ្ជាក់ជូនថា កោះតៃវ៉ាន់មានចំនួនប្រជាជនជាង២៣លាននាក់ និងជាដែនកោះដែលរដ្ឋាភិបាលចិនបានចាត់ទុកជាខេត្តរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩១១ ប៉ុន្តែមេដឹកនាំរបស់កោះនេះនៅតែបន្តទាមទារឯករាជ្យ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com