អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទស្តីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា»

(ភ្នំពេញ)៖ ក្នុងគោលបំណងបង្ហាញពីភាពរីកចម្រើន លូតលាស់ នៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឱកាសដល់វិនិយោគ ដែលកំពុងមានបំណងបោះទុនរកស៊ីនៅកម្ពុជាបន្ថែមទៀតនោះ នៅព្រឹកថ្ងៃទី១០។ខែតុលា ឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា»។

យោងតាមសេចក្តីជូនដំណឹង សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅសាលាប្រជុំ B នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួម របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាវាគ្មិន។

សន្និសីទសារព័ត៌មាន នាព្រឹកនេះនឹងផ្តោតសំខាន់លើ ៤ចំណុចរួមមាន (១)ទិដ្ឋភាពនៃការវិនិយោគនៅកម្ពុជា ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆមាសទី២ ឆ្នាំ២០១៩,(២)ទំហំទឹកប្រាក់នៃការវិនិយោគរបស់បណ្តាប្រទេសនានានៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក,(៣) ទំហំនៃការវិនិយោគរបស់ចិននៅតាមបណ្តាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និង(៤)សក្តានុពលរបស់កម្ពុជា សម្រាប់អ្នកវិនិយោគអន្តុរជាតិ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com