អង់ការ៉ា៖ ទួរគីចាប់ផ្តើមវាយប្រហារលើក្រុមកុលសម្ព័ន្ធ ខឺត នៅស៊ីរី ក្រោយអាមេរិកដកងទ័ព

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT បានចុះផ្សាយថា កងកម្លាំងទ័ពអាកាស និងថ្មើរជើងរបស់ប្រទេសទួរគី បានចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារ កាលពីល្ងាចថ្ងៃពុធ ទី០៩ ខែតុលានេះ ទៅលើទីតាំងកាន់កាប់របស់ក្រុមកុលសម្ព័ន្ធ ខឺត (Kurd) នៅប្រទេសស៊ីរី ។

ប្រតិបត្តិការយោធាទួរគី ត្រូវបានធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដកកង ទ័ពរបស់ខ្លួន ចេញពីតំបន់កាន់កាប់ដោយក្រុមកុលសម្ព័ន្ធ ខឺត នៅភាគឦសាន និងនៅជាប់ព្រំដែនជាមួយប្រទេសទួរគី ។

សូមបញ្ជាក់ជូនថា ក្រុមកុលសម្ព័ន្ធ ខឺត គឺជាសម្ព័ន្ធមិត្តរបស់អាមេរិក និងត្រូវបានបំពាក់គ្រឿងសព្វាវុធដោយអាមេរិក ប៉ុន្តែមេដឹកនាំរបស់ប្រទេសទួរគីបានចាត់ទុកក្រុមកុលសម្ព័ន្ធនេះជាក្រុមភេរវជនដែលត្រូវកំចាត់ចោល ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com