ប៉េកាំង៖ ចិនតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពក្នុងតំបន់ កាស្មៀរ

ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានថ្លែងនៅថ្ងៃពុធ ទី០៩ ខែតុលានេះថា លោកកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនៅតំបន់កាស្មៀរ ជាទីមានជម្លោះរវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua News Agency ។

លោក ស៊ី ជីនពីង បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក Imran Khan នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគិស្ថាន នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរូបនេះទៅកាន់ចិន ។

ចំណែករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌាបានថ្លែងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធបិតីរបស់ប្រទេសចិននៅទីក្រុង ចេណៃ (Indian city of Chennai) នៅថ្ងៃទី១១ និង១២ ខែតុលានេះ ក្នុងគោលដៅទម្លាក់ភាពទ័លច្រកនៃជម្លោះរវាងឥណ្ឌា និងប៉ាគិស្ថាន នៅតំបន់ព្រំដែនកាស្មៀរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com