នាយកដ្ឋានសុខាភិបាលអង់គ្លេសប្រកាសប្រមូលថ្នាំក្រពះ​ Zantac ព្រោះអាចបង្កជំងឺមហារីក

(ឡុងដ៏)៖ នាយកដ្ឋានសុខាភិបាលនៃប្រទេសអង់គ្លេស ប្រកាសប្រមូលថ្នាំព្យាបាលចុុកឆ្អល់ទ្រូង និងដំបៅក្រពះ Zantac ដែលកំពុងដាក់លក់តាមទីផ្សារនានាជាបន្ទាន់ ដោយសារសារធាតុក្នុងឱសថនេះសង្ស័យថាអាចបង្កជំងឺមហារីក។

ទីភ្នាក់ងារផ្នែកវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាព នៃនាយកដ្ឋានសុខភាពចក្រភពអង់គ្លេសបានផ្ញើសេចក្ដីជូនដំណឹងដល់អ្នកជំនាញផ្នែកសុខភាព និងអំពាវនាវឱ្យប្រមូលមកវិញនូវថ្នាំ Zantac ៤ ប្រភេទ ដែលផលិតដោយក្រុមហ៊ុន GlaxoSmithKline ព្រោះសារធាតុ Ranitidine ក្នុងថ្នាំនេះអាចជាប់ទាក់ទងនឹងការវិវត្តជំងឺមហារីកមួយចំនួន។

ដោយឡែក ទីភ្នាក់ងារវេជ្ជសាស្រ្ដ បានបន្ថែមថាផលិតផលផ្សេងទៀតដែលជ្រកក្រោមឈ្មោះ Zantac ប៉ុន្ដែផលិតដោយក្រុមហ៊ុនផ្សេងនឹងមិនបង្កផលប៉ះពាល់ដល់អ្នកប្រេីប្រាស់ឡើយ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com