តុលាការចេញដីកាចាប់ និងឃុំខ្លួន អតីតសកម្មជនអតីតបក្សសង្គ្រោះជាតិម្នាក់រឿងរួមគំនិតក្បត់ជាតិជាមួយក្រុមឧទ្ទាម សម រង្ស៊ី

(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ជាបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើស រួមគំនិតក្បត់ជាមួយឧក្រិដ្ឋជន សម រង្ស៊ី និងក្រុមឧទ្ទាមនៅក្រៅស្រុក។

គួរបបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ឃិន សុខហៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនត្រូវចោទរូបនេះបន្ទាប់ពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ បានចោទប្រកាន់លើឈ្មោះ ឃិន សុខហៀង,ឈ្មោះ គ្រុយ សុខេមរិទ្ធ, ឈ្មោះ សេង ខន, ឈ្មោះ ទិត្យ សុផាត, ឈ្មោះ វឿង សំណាង និងគូកន ពីបទ រួមគំនិតក្បត់ ជាមួយទណ្ឌិត សម រង្ស៊ី និងក្រុមឧទ្ទាមនៅក្រៅប្រទេស ដែលកំពុងរៀបគម្រោងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមឧទ្ទាម សម រង្ស៊ី នឹងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com