ធនាគារពិភពលោក​ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរុស្ស៊ីមកត្រឹម១%

(ម៉ូស្គូ)៖ ធនាគារពិភពលោក បានទម្លាក់ការព្យាករណ៍កំណេីនសេដ្ឋកិច្ចរុស្ស៊ីពីចន្លោះ ១ ទៅ ១,៣ភាគរយនៅឆ្នាំ២០១៩ បន្ទាប់ពីបានពិនិត្យឡើងវិញនូវចក្ខុវិស័យសេដ្ឋកិច្ចរុស្ស៊ីជាលើកទីបួនក្នុងឆ្នាំនេះ។ នេះបេីយោងតាមរបាយការណ៍ស្ដីពីអឺរ៉ុប និងអាស៊ីកណ្តាល របស់ធនាគារពិភពលោក។

ការត្រួតពិនិត្យឡើងវិញរបស់ធនាគារពិភពលោកលើការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសរុស្ស៊ី មានការកៀកប្រកិតនឹងការវាយតម្លៃរបស់ធនាគាររុស្ស៊ី ដែលបានប៉ាន់ប្រមាណថាកំណើនផលិតផលក្នុងស្រុកសរុបដល់អាចធ្លាក់ចុះប្រហែល ០.៨ ទៅ ១.៣ភាគរយ។ នៅឆ្នាំ ២០១៨ សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើង ២.៣% ដែលជាអត្រាខ្ពស់ក្នុងរយៈពេល ៦ ឆ្នាំ។

ធនាគារពិភពលោកបានបញ្ជាក់បន្ថែមថា ការធ្លាក់ចុះនេះអាចបណ្តាលមកពីកត្តាជាច្រើន ដែលរួមផ្សំនឹងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com