CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ប្រកួតជម្រុះបាល់ទាត់ពិភពលោករវាង អ៊ីរ៉ង់ និងកម្ពុជា

(កម្ពុជា)៖ យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន CBS ទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២កាតា( FIFA World Cup Qatar 2022) ជុំទី២ រវាងអ៊ីរ៉ង់ និងកម្ពុជា លើកញ្ចក់ទូរទស្សន៍ CTN ពីប្រទេសអ៊ីរ៉ង់។

យោងតាមកម្មវិធីប្រកួតបានបញ្ជាក់ថាអ៊ីរ៉ង់ នឹងប្រកួតជាមួយកម្ពុជា ថ្ងៃទី១០ ខែតុលាស្អែកនេះ វេលាម៉ោង ៨និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋានដែលអាចដាក់អ្នកទស្សនាបាន៩០ ០០០នាក់ Azadi។

នេះជាការប្រកួតក្រៅដីលើកដំបូងរបស់កម្ពុជា ហើយបន្ទាប់ពីនេះកម្ពុជា ត្រូវបើកពហុកីឡដ្ឋានជាតិ ទទួលក្រុមជើងឯកអាស៊ី ២០០៧ អ៊ីរ៉ាក់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ ពីរប្រកួតក្នុងដីកម្ពុជា ស្មើហុងកុង និងចាញ់បារ៉ែន ខណៈដែលអ៊ីរ៉ងប្រកួតដំបូងរបស់គេឈ្នះហុងកុង ២ទល់នឹង០។

កម្ពុជា ដែលមានចំណាត់ថ្នាក់ទាបជាងគូប្រកួតរហូតដល់១៤៦លេខ ធ្លាប់ជួបអ៊ីរ៉ង់ពីរដងនៅឆ្នាំ១៩៧២ ក្នុងការប្រកួតជើងឯកអាស៊ី កាលនោះកម្ពុជាចាញ់ទាំងពីរប្រកួត ក្នុងវគ្គមុនចែកពូល និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com