UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីការអស់លុយនៅដំណាច់ខែនេះ

RT ចុះផ្សាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres ) បានព្រមានដល់ប្រទេសជាសមាជិក កាលពីថ្ងៃអង្គារ ទី០៨ ខែតុលានេះ អំពីការអស់លុយសម្រាប់ចំណាយនៅដំណាច់ខែតុលានេះ ។

លោក អង់តូនីញ៉ូ ហ្គោតេរ៉េស បានថ្លែងថា មូលហេតុដែលនាំអោយអង្គការកំពូលពិភពលោកមួយនេះអស់លុយសម្រាប់ចំណាយ ដោយសារការចំណាយច្រើនលើសចំនួនកំណត់រហូតដល់ទឹកប្រាក់ប្រមាណ២៣០លានដុល្លារអាមេរិក ដែលជាកំណើននៃការចំណាយខ្ពស់ ។
លោក អង់តូនីញ៉ូ ហ្គោតេរ៉េស បានបញ្ជាក់ថា ប្រទេសជាសមាជិកនៅជុំវិញពិភពលោក បានផ្តល់ការចំណាយទឹកប្រាក់ត្រឹមតែ៧០%លើសមាជិករបស់អង្គការនេះប្រមាណជាង៣៧០០០នាក់ ហើយថវិកាសម្រាប់ចំណាយគឺអស់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩នេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com