Alibaba ដាក់បម្រាមមិនឱ្យលក់បារីអេឡិចត្រូនិចទៅឱ្យអាមេរិច​

(ចិន)៖ ក្រុមហ៊ុនអនឡាញយក្សឈរជេីងនៅប្រទេសចិន Alibaba ក្នុងសេចក្តីថ្លែងការណ៍មួយ បានដាក់ចេញវិធានការណ៍រឹតបន្តឹងថ្មី ហាមប្រាមមិនឱ្យលក់បារីអេឡិចត្រូនិក និងគ្រឿងឧបសាធនទៅឱ្យសហរដ្ឋអាមេរិក។

វិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ ដោយឡែក ក្រុមហ៊ុន Alibaba លេីកលែងចំពោះទំនិញដែលបានបញ្ជាទិញរួច។

បម្រាមហាមឃាត់ការលក់ដូរបារីអេឡិចត្រូនិចជូនអតិថិជននៅអាមេរិចត្រូវបានដាក់ចេញ ដោយសារការប្រេីប្រាស់ក្រោមអាយុ និងការផ្សព្វផ្សាយជាសាធារណ:ពីបញ្ហាសុខភាពបង្កឡេីងដោយបារីអេឡិចត្រូនិចនៅអាមេរិច។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com