វិបត្តិអត្រាកំណេីតនៅជប៉ុនកាន់តែមានភាពធ្ងន់ធ្ងរ

(ជប៉ុន)៖ វិបត្តិអត្រាកំណេីតរបស់ប្រទេសជប៉ុនកំពុងតែមានភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡេីង ដោយទិន្នន័យ ៧ខែដំបូងនៃឆ្នាំនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុក។ នេះបើយោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុន។

ផ្អែកតាមតួលេខពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព អត្រាកំណើតបានធ្លាក់ចុះ ៥,៩ ភាគរយ គិតចាប់ពីខែមករា ដល់ខែកក្កដា ដោយសារចំនួនស្ត្រីមានគភ៌ថយចុះ ហើយស្ត្រីខ្លះសម្រេចពន្យារកំណេីត និងមួយចំនួនទៀតសម្រេចមិនយកកូន។

អត្រាកំណើតរបស់ប្រទេសជប៉ុនបានធ្លាក់ចុះចាប់តាំងពីចុងទសវត្សទី៧០។ ក្នុងឆ្នាំ២០០៥ អត្រានេះបានធ្លាក់ចុះទាបបំផុតរហូតដល់ ១,២៦ ភាគរយ ប៉ុន្តែក្រោយមកហាក់ដូចជាងើបឡើងវិញ រហូតដល់វាបានចាប់ផ្តើមធ្លាក់ចុះម្តងទៀតក្នុងឆ្នាំ ២០១៦។ ចំនួនប្រជាជនអាចនឹងមានស្ថេរភាព ប្រសិនបេីប្រទេសអាចរក្សាអត្រាកំណេីត ២,១ ភាគរយ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com