Doha៖ ប្រទេសសម្ព័ន្ធមិត្តអាចភ្ញាក់រលឹកខ្លះ ក្រោយអាមេរិកក្បត់ចិត្តក្រុម ខឺត នៅស៊ីរី

Aljazeera បានចុះផ្សាយថា មេដឹកនាំ និងប្រជាពលរដ្ឋក្នុងប្រទេសមួយចំនួននៅជុំវិញពិភពលោក អាចនឹងភ្ញាក់រលឹកច្រើនពីសកម្មភាពការបរទេសរបស់សហរដ្ឋអាមេរិក ក្រោយពីលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី កាលពីដើមសប្តាហ៍នេះ ដោយទុកអោយក្រុមកុលសម្ព័ន្ធ ខឺត (Kurd) និងពួកឧទ្ទាមនៅស៊ីរី មានភាពឯកោ គ្មានខ្នងបង្អែក ។

លោក Joe Cirincione ប្រធានមូលនិធិសន្តិសុខសកល (Global Security Foundation) បាននិយាយថា សេចក្តីសម្រេចចិត្តក្នុងការដកកងទ័ពអាមេរិកចេញភាគឦសាននៃប្រទេសស៊ីរី គឺជាអំពើក្បត់មួយជាក់ស្តែងរបស់សហរដ្ឋអាមេរិកលើសម្ព័ន្ធមិត្ត ។

លោក Joe Cirincione បានបន្ថែមថា អាមេរិកបានបំពាក់អាវុធអោយក្រុមកុលសម្ព័ន្ធ ខឺត និងគាំទ្រក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលនៅស៊ីរី ប៉ុន្តែទីបំផុតអាមេរិកបានដកខ្លួនចេញពីសម្ព័ន្ធមិត្តទាំងពីរនេះនៅស៊ីរី ដែលធ្វើអោយក្រុមកុលសម្ព័ន្ធ ខឺត និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល ដោយគ្មានខ្នងបង្អែក ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com