Limburg៖ ចោរលួចរថយន្តដឹកទំនិញ និងបើកបំបុកមនុស្ស៩នាក់ឲ្យរងរបួសនៅអាល្លឺម៉ង់

ប្រព័ន្ធផ្សព្វផ្សាយ ZDF បានផ្សព្វផ្សាយថា ចោរលួចម្នាក់បានលួចរថយន្តដឹកទំនិញមួយគ្រឿង និងបើកបរបំបុកមនុស្សនៅលើដងផ្លូវ នៅថ្ងៃអង្គារ ទី០៨ ខែតុលានេះ ក្នុងទីក្រុង Limburg ប្រទេសអាល្លឺម៉ង់ បណ្តាលអោយមនុស្សយ៉ាងហោចណាស់៩នាក់បានរងរបួស ។

ប៉ូលីសនៅទីក្រុង Limburg បាននិយាយថា ចោរលួចរថយន្តដឹកទំនិញនោះគឺជាជនជាតិអន្តោប្រវេសន៍មកពីប្រទេសស៊ីរី អាយុប្រហែល៣០ឆ្នាំ ហើយសកម្មភាពបើកបរថយន្តបំបុកមនុស្សនេះ អាចជាសកម្មភាពភេរវកម្ម ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៦កន្លងទៅ មនុស្សចំនួន១២នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារភេរវកម្មដោយជនអន្តោប្រវេសន៍មកពីប្រទេសទុយនីស៊ី បើកបររថយន្តបំបុកមនុស្សប្រហាក់ប្រហែលគ្នានេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com