ហុងកុង៖ ប្រមុខដឹកនាំហុងកុងឆ្លើយតបនឹងក្តីបារម្ភពីការអនុវត្តច្បាប់គ្រាអាសន្ន

ប្រមុខដឹកនាំកំពូលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសនៅថ្ងៃអង្គារ ទី០៨ ខែតុលានេះថា គ្មានបញ្ហាអ្វីកើតឡើងនៅក្នុងទីក្រុងនេះទេ ក្រោយពីទីក្រុងនេះបានចេញច្បាប់គ្រាអាសន្ន ដែលនេះបើតាមការចុះផ្សាយរបស់ Channel NewsAsia ។

លោកស្រី ខារី ឡាំ បានបន្តថា វាហាក់ដូចជាលឿនពេកដែលថាការអនុវត្តច្បាប់គ្រាអាសន្នមិនមានប្រសិទ្ធភាព ខណៈដែលកងកម្លាំងប៉ូលីស និងក្រុមអាជ្ញាធរនៅទីក្រុងនេះ ព្យាយាមសម្រាលអំពើហិង្សា ។

សូមបញ្ជាក់ជូនថា ច្បាប់គ្រាអាសន្ននៅទីក្រុងហុងកុង គឺហាមឃាត់ក្រុមបាតុករក្នុងទីក្រុងនេះ មិនអោយពាក់ម៉ាសបិទមុខក្នុងកំឡុងពេលធ្វើបាតុកម្ម ក្រុមសារតែក្រុមជនខិលខូចអាចយកឱកាសធ្វើបាតុកម្មបង្កអំពើហិង្សា ដែលគេមិនអាចកំណត់អត្តសញ្ញាណបាន ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com