អារ៉ាប៊ីសាអ៊ូឌីតអនុញ្ញាតឱ្យភ្ញៀវទេសរណ៍ជាគូស្នេហ៍មិនទាន់រៀបការស្នាក់នៅបន្ទប់តែមួយ

(អារ៉ាប៊ីសាអ៊ូឌីត)៖​ អារ៉ាប៊ីសាអ៊ូឌីត​ ក្រោយពីប្រកាសបើកដំណើរការកម្មវិធីទេសចរណ៍ថ្មី កាលពីថ្មីៗនេះបានអនុញ្ញាតឱ្យគូសេ្នហ៍មិនទាន់រៀបការ ដែលជាភ្ញៀវបរទេសអាចធ្វើការស្នាក់នៅក្នុងបន្ទប់តែមួយ ដោយឡែកចំពោះភ្ញៀវក្នុងស្រុកត្រួវបង្ហាញឯកសារបញ្ជាក់ពីទំនាក់ទំនងរវាងសហព័ទ្ធ។

ច្បាប់ថ្មីនេះក៏អនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ជាស្ដ្រី ដែលធ្វើដំណើរតែម្នាក់ឯង អាចកក់បន្ទប់ស្នាក់នៅបានដែរ ដោយកាលពីមុនពួកគេចាំបាច់ត្រូវមានវត្តមានបុរសម្នាក់ជាសាច់ញាតិជិតស្និទ្ធមកជាមួយ ប្រសិនបើពួកគេមានអាយុក្រោម៤៥ឆ្នាំ។

អារ៉ាប់ប៊ីសាអូឌីតរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរយ៉ាងតិចណាស់១០០លាននាក់ (ទាំងភ្ញៀវអន្តរជាតិ និងក្នុងស្រុក) នៅឆ្នាំ២០៣០ និងស្រូបចំណូលពីវិស័យទេសចរណ៍ ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com