គំនូរគូរដោយស្វាឳចំនួន៥៥ផ្ទាំងនឹងត្រូវដាក់ដេញថ្លៃក្នុងតម្លៃប្រហែល២៥ម៊ឺនដុល្លារ

(ឡុងដ៏)៖ គំនូរចំនួន៥៥ផ្ទាំងប្រភេទ abstract ជាស្នាដៃរបស់ស្វាឪឈ្មោះ កុងហ្គោ នឹងត្រូវដាក់ដេញថ្លៃនៅក្រុងឡុងដ៏ក្នុងតម្លៃ២០​ម៊ឺនអឺរ៉ូ​ (ប្រហែល២៤៧,០០០ដុល្លារ)។

លោក Desmond Morris វ័យ៩១ឆ្នាំ និងជាម្ចាស់ បានសម្រេចចិត្តលក់ផ្ទាំងគំនូរទាំងនេះនៅសាល Mayor Gallery នៅក្រុងឡុងដ៏ ដោយមានតម្លៃពីចន្លោះ ១,៨៥០ដុល្លាររហូតដល់៧,៤០០ដុល្លារក្នុងមួយផ្ទាំង។

ស្នាដៃរបស់ស្វាឪ កុងហ្គោ ត្រូវបានល្បីលេចធ្លោក្នុងទស្សវត្សទី៥០ បន្ទាប់ពីត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍ក្នុងស្រុក។ ក្នុងរយៈពេល ៣ឆ្នាំ ស្វាឪ កុងហ្គោ បានផលិតគំនូរជាង៤០០ផ្ទាំង។ ក្នុងឆ្នាំ១៩៦៤ កុងហ្គោ បានស្លាប់ដោយសារជំងឺរបេង ប៉ុន្ដែសាធារណជននៅតែទទួលស្គាល់ស្នាដៃរបស់ស្វាឪមួយនេះរហូតមកដល់បច្ចុប្បន្ន។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com