ប៉ូលីសដកហូតប័ណ្ឌបើកបររាប់រយសន្លឺកក្រោយបុណ្យស្រាបៀរ Oktoberfest  

(អាល្លឺម៉ង់)៖ ប៉ូលីសអាល្លឺម៉ង់បានថ្លែងឱ្យដឹងថាប័ណ្ឌបើកបររបស់អ្នកប្រើប្រាស់កង់អគ្គិសនី (scooter) រាប់រយនាក់ត្រូវបានដកហូត បន្ទាប់ពីពួកគេប្រើប្រាស់យាន្ដជំនិះក្រោមឥទ្ធិពលជាតិស្រវឹង ក្នុងពិធីបុណ្យស្រាបៀរ Oktoberfest។  

ប៉ូលីសល្បាតបានអន្តរាគមន៍ទប់ស្កាត់ការបើកបរក្រោមជាតិស្រវឹង ដោយក្នុងនោះមនុស្សសរុបចំនួន ៤១៤ នាក់ត្រូវបានប៉ូលីសឃាត់ខ្លួនពេលកំពុងជិះកង់អគ្គិសនី scooter ហើយមនុស្សចំនួន ២៥៤ នាក់បានបាត់បង់ប័ណ្ណបើកបរ។

កង់អគ្គិសនី (scooter) ត្រូវបានអនុញ្ញាតិអោយប្រើប្រាស់នៅខែមិថុនានៅប្រទេសអាល្លឺម៉ង់ ប៉ុន្ដែវាត្រូវបានចាត់បញ្ចូលជាប្រភេទយាន្ដជំនិះ ដោយអ្នកប្រើប្រាស់ចាំបាច់ត្រូវកាន់ប័័ណ្ឌបើកបរ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com