អង់ការ៉ា៖ ទួរគីបើកការវាយប្រហារលើកុលសម្ព័ន្ធ ខឺត នៅស៊ីរី ក្រោយអវត្តមានកងទ័ពអាមេរិក

កងកម្លាំងយោធារបស់ប្រទេសទួរគី បានបើកការវាយប្រហារលើកងកម្លាំងរបស់ក្រុមកុលសម្ព័ន្ធ ខឺត (Kurd troops) កាលពីថ្ងៃចន្ទ ទី០៧ ខែតុលានេះ នៅតាមព្រំដែនជាប់ជាមួយប្រទេសស៊ីរី ក្រោយអវត្តមានកងទ័ពអាមេរិកក្នុងតំបន់ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។

សូមបញ្ជាក់ជូនថា ក្រុមកុលសម្ព័ន្ធ ខឺត នៅស៊ីរីជាប់ព្រំដែនទួរគី គឺជាកងកម្លាំងដែលសហរដ្ឋអាមេរិកបានបំពាក់អាវុធ ក្នុងគោលដៅជួយកងទ័ពចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក ក្នុងការប្រហារលើក្រុមសកម្មប្រយុទ្ធរបស់ក្រុមភេវនិយមនៅក្នុងតំបន់ ។

ការវាយប្រហារពីទួរគីលើក្រុមកុលសម្ព័ន្ធ ខឺត ត្រូវបានធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក បានប្រកាសដកកងទ័ពរបស់ខ្លួនចេញពីភាគខាងកើតស៊ីរី និងដាក់ជំនួសវិញដោយកងទ័ពទួរគី ហើយឆ្លៀតឱកាសនេះ ទួរគីវាយប្រហារលើក្រុម ខឺត តែម្តង ៕លីលី

Turkish army tanks and military personal are stationed in Karkamis on the Turkish-Syrian border in the southeastern Gaziantep province, Turkey, August 25, 2016. REUTERS/Umit Bektas – S1BETXLBLSAE

Turkish tanks are parked near the Syrian border at Hassa, in Hatay province on January 24, 2018, as part of the operation “Olive Branch”, launched a few days ago.
The operation aims to oust the People’s Protection Units (YPG) militia, which Turkey considers to be a terror group, from its enclave of Afrin. / AFP PHOTO / OZAN KOSE (Photo credit should read OZAN KOSE/AFP/Getty Images)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com