ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់យ៉ាងខ្លាំងនៅអ៊ីរ៉ង់

(អ៊ីរ៉ង់)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ហ្វឹកហាត់យ៉ាងខ្លាំង ក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda និងគ្រូបង្វឹក Dalmas នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២កាតា និងជើងឯកអាស៊ី ២០២៣នៅប្រទេសចិន។

កម្ពុជា ប្រកួតក្រៅដីលើកដំបូងរបស់ខ្លួនជាមួយជម្រើសជាតិអ៊ីរ៉ង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០៩ វេលាម៉ោង ៨និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។ នេះជាការប្រកួតទី២របស់អ៊ីរ៉ង់ ខណៈការប្រកួត
ទី១របស់ខ្លួន ឈ្នះហុងកុង ២ទល់នឹង០។

ពីរប្រកួតរបស់កម្ពុជា ដែលលេងក្នុងដី ស្មើហុងកុង ១ទល់នឹង១ និងចាញ់បារ៉ែន ០ទល់នឹង១។ ថ្ងៃទី១៥ ខែតុលា កម្ពុជា នឹងទទួលអ៊ីរ៉ាក់ ការប្រកួតជម្រុះបាល់ទាត់ពិភពលោកក្នុងពូល Cដដែល៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com