សំបុត្រសម្រាប់ស្ត្រី ត្រូវបានលក់អស់ មុនប្រកួតជម្រុះបាល់ទាត់ពិភពលោករវាង អ៊ីរ៉ង់ និងកម្ពុជា

(អ៊ីរ៉ង់)៖ យោងសារព័ត៌មានអ៊ីរ៉ង់ tehrantimes បានផ្សព្វផ្សាយថា សំបុត្រចូលទស្សនាសរុប ៣៥០០
សន្លឹក ត្រូវបានលើកអស់ឱ្យនារីអ៊ីរ៉ងចូលរួមទស្សនាការប្រកួតរបស់អ៊ីរ៉ង់ និងកម្ពុជា ការប្រកួតជម្រុះបាល់ទាត់ពិភពលោកវគ្គជម្រុះជុំទី២។

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង (Team Melli) ទទួលក្រុមជម្រើសជាតិកម្ពុជា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋាន Azadi ទីក្រុងតេអេរ៉ង់ ហើយនារី ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតនេះ។

សំបុត្របានដាក់លក់តាម  Pin90.ir  កាលពីរាត្រីថ្ងៃព្រហស្បត្តិ៍ ហើយសំបុត្រ៣៥០០សន្លឹកត្រូវលក់អស់ មិនដល់មួយម៉ោងផង។ នេះជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំដែលអ៊ីរ៉ង់អនុញ្ញាតឱ្យស្ត្រីចូលមើល បាល់ទាត់ក្រុមជម្រើសជាតិ ក្រោយហាមឃាត់ដោយសារសាសនា និងបន្ទាប់ពីមានអន្តរាគមន៍ពីប្រធានសហព័ន្ធបាល់ទាត់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com