កម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន លើកទី៩ ឆ្នាំ២០១៩

(ហ្វីលីពីន)៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដឹកនាំប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន លើកទី៩ ឆ្នាំ២០១៩ (Ninth ASEAN Senior Officials Meeting on Sport SOMS-2019) ដែលប្រព្រឹត្តទៅនាថ្ងៃ០៧ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋគារ Sofitel Plaza ទីក្រុងម៉ានីល។

កិច្ចប្រជុំបានពិភាក្សាលើរវៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) ការងារដេញថ្លៃរួមគ្នារបស់អាស៊ានសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup (២) ការបង្កើតសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ និងការរៀបចំការប្រកួត E-Sport ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០, (៣) ពិនិត្យឡើងវិញនូវល័ក្ខខ័ណ្ឌការងារក្រោមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីវិស័យកីឡា, (៤), ការអនុវត្តផែនការការងារអាស៊ានស្តីពីកីឡា ២០១៦-២០២០ និងរៀបចំផែនការការងារអាស៊ានស្តីពីកីឡា ២០២១-២០២៥, (៥) ការរៀបចំទិវាកីឡាអាស៊ាន ឆ្នាំ២០១៩ និង (៥) ប្រទេសហ្វីលីពីនធ្វើបច្ចុប្បន្នភាពអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com