បាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គផ្តាច់ព្រ័ត្រលេងក្រោយលីហ្គកំពូលចប់៣ថ្ងៃ និងជាន់ថ្ងៃប្រកួតជម្រុះយុវជនអាស៊ីក្រោមអាយុ១៩ឆ្នាំ

(កម្ពុជា)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ថ្ងៃនេះបានចេញសេចក្តីជូនដំណឹងជូន ដល់អ្នកគាំទ្របាល់ទាត់ពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣វគ្គផ្តាច់ព្រ័ត្រ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងបឹងកេត ត្រូវលេងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ Smart RSN ដែលជាទឹកដី របស់ក្លិបភ្នំពេញក្រោន។ ការប្រកួតនេះលេងនៅម៉ោង ៦និង០០នាទីល្ងាច។

ប្រភពបានបន្តឱ្យដឹងថា ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ រវាងភ្នំពេញក្រោន និងវិសាខា មិនមានទេ ដោយមានការស្នើសុំពីក្លិបទាំងពីរ ដើម្បីទុកពេលឱ្យកីឡាកររបស់ខ្លួនដែលជាប់ជម្រើសជាតិ មានពេលសម្រាកគ្រប់គ្រាន់ និងមិនប្រឈមរបួសក្នុងពេលប្រកួត។ លើសពីនេះក៏ដូចជាទុកឱ្យកីឡាករ ដែលត្រូវកោះហៅចូលក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ធ្វើការប្រមូលផ្តុំប្រកួតជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ ២០២០ ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com