កម្ពុជានឹងមានអគារព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ដើម្បីផ្តល់សេវាឲ្យកាន់តែប្រសើរជូនពលរដ្ឋនៅមន្ទីរពេទ្យអង្គឌួង

(ភ្នំពេញ)៖ ក្រោមជំនួយឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA (កយកា) រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់អគារថ្មីនៃមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT Center) នៅបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើយោងតាមបង្ហោះសារលើទំព័រ Facebook របស់ KOICA Cambodia។

មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) នឹងត្រូវបំពាក់នូវសម្ភាទំនើបៗបំផុត ចាំបាច់នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យអោយល្អប្រសើរមួយកំរិតទៀត។

ក្រៅពីការលើកកំពស់ផ្នែកហេដ្ឋារចនាសម្ពន្ធរូបវន្ត សមត្តិភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ នឹងត្រូវបាន បង្កើនសមត្តិភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com