មាស សុខសោភា ដាក់គម្រោង៦ខែយកកូនឲ្យបាននៅលើទឹកដីកាណាដា

(ភ្នំពេញ)៖ តារាចម្រៀងជួរមុខ កំពូលតារាងអ្នកនាង មាស សុខសោភា បានចាកចេញពីកម្ពុជា កាលពីប្រមាណ៥ខែមុន ឆ្ពោះទៅកាន់ប្រទេសកាណាដា ដែលតាមគម្រោងតារារូបនេះ ធ្លាប់បង្ហើបឲ្យដឹងថា រូបនាង និងស្វាមីលោក ដា បានដាក់គម្រោងរួចជាស្រេចថា នឹងយកកូនឲ្យខានតែបាន ខណៈនៅពេលនេះរូបនាងក៏មានវ័យច្រើនហើយដែរ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលកំពូលតារាចម្រៀងស្រី មាស សុខសោភា បានប្រជែងតំណែងគ្នាទៅវិញទៅមកជាមួយអ្នកនាង ឱក សុគន្ធកញ្ញា លើវិថីចម្រៀងស្រី ដែលការប្រជែងគ្នានេះនាំឲ្យតារាចម្រៀងទាំងពីរពិបាកនឹងបន្ធូរដៃយកកូនរៀងៗខ្លួន។

តែយ៉ាងណាមិញទាំងពីរនាក់ក៏ដល់ពេលយកកូនហើយ ខណៈពេលនេះ សុគន្ធកញ្ញា មានផ្ទៃពោះហើយ នៅតែ មាស សុខសោភា ប៉ុណ្ណោះ។

នៅពេលនិយាយដល់ចំណុចនេះ ប្រភពដែលស្និទ្ធនឹង មាស សុខសោភា បានបង្ហើបឲ្យដឹងថា តារាចម្រៀងសំឡេងស្រទន់ មាស សុខសោភា ក៏មិនបណ្តោយពេលដែរ ខណៈការចំណាយពេល៦ខែនៅលើទឹកដីរបស់កាណាដា ទាំង មាស សុខសោភា និងស្វាមី បានដាក់គម្រោងយ៉ាងច្បាស់ថា នឹងយកកូនឲ្យបាន។

ប៉ុន្តែយ៉ាងណាមិញ គម្រោងយកកូនក្នុងឆ្នាំនេះរបស់ មាស សុខសោភា ក៏មិនដឹងថា បានសម្រេចក្នុងកម្រិតណាដែរ ព្រោះបើតាមការបង្ហើបរបស់អ្នកកៀកកិតនឹងតារារូបនេះឲ្យដឹងថា នាងក៏ចង់បានកូនយូរដែរមកហើយ ប៉ុន្តែមិនអាចសម្រេចបំណង។ ដូច្នេះសារព័ត៌មានយើង នឹងសុំការបញ្ជាក់បន្ថែមថា តើបំណងប្រាថ្នារបស់នាងយកកូននៅលើដីកាដាណា នឹងសម្រេចដូចក្តីប្រាថ្នាដែរ ឬទេ នៅពេលតារារូបនេះត្រឡប់មកវិញនៅខែក្រោយនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង