គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍ UPR ជុំទីបី ឆ្នាំ២០១៩

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទី១ ស្តីពី ការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍ពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទីបី ឆ្នាំ២០១៩ រយៈពេល ១ថ្ងៃកន្លះ នៅថ្ងៃទី០៩ និងទី១០ ខែតុលា ឆ្នាំ២០១៩ខាងមុខ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ដែល Swift News ទទួលបាន សិក្ខាសាលានេះ រៀបចំឡើងក្នុងបំណងសំខាន់ចំនួន ០៣ រួមមាន៖ (១)បង្កើនការយល់ដឹងអំពីយន្តការ UPR និងការចូលរួមរបស់កម្ពុជាជាមួយដំណើរការ UPR នេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់,(២)ធ្វើការបែងចែក និងកំណត់អនុសាសន៍ទាំង ១៧៣ ដល់ក្រសួង ស្ថាប័នទទួលបន្ទុកដើម្បីអនុវត្ត និង(៣)ផ្តល់វេទិការដល់ក្រុមអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍពាក់ព័ន្ធ ចូលរួម និងផ្តល់យោបល់ ក្នុងការបែងចែក និងដាក់ឲ្យអនុវត្តអនុសាសន៍ទាំង ១៧៣ នេះ៕(ឡុក សំរិត)

ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍ UPR ជុំទីបី ឆ្នាំ២០១៩ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com