តំណាងអយ្យការខេត្តឧត្តរមានជ័យ សម្រេចចោទប្រកាន់មនុស្ស ២នាក់ និងគូកន ពាក់ព័ន្ធរឿងរួមគំនិតក្បត់ជាមួយក្រុមឧទ្ទាម សម រង្ស៊ី

(ឧត្តរមានជ័យ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្រេចចោទប្រកាន់លើបុគ្គល ២រូប និងគូកន ពីបទ រួមគំនិតក្បត់ ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៉ី និងក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស។

ជនត្រូវចោទទាំង ២នាក់រួមមានទី១ឈ្មោះ អូន ស្រ៊ាន ហៅ ស្រ៊ាន ភេទប្រុស អាយុ ៤៨ឆ្នាំ និងឈ្មោះ ម៉ក់ វណ្ណវុទ្ធី ហៅ រុណ ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបើកការស៊ើបសួរ និងចោទប្រកាន់ពីបទ រួមគំនិតក្បត់ ជាមួយទណ្ឌិត សម សង្ស៊ី និងក្រុមឧទ្ទាមនៅក្រៅប្រទេស ដែលកំពុងរៀបគម្រោងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕(ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ៖

អត្ថបទដែលជាប់ទាក់ទង