សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា មេ​ឧទ្ទាម សម រង្ស៊ី មាន​គោលដៅ មិន​ត្រឹមតែ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ ហ៊ុន សែន ទេ តែ​ថែមទាំង​ទម្លាក់​ព្រះមហាក្សត្រ ដើម្បី​ដូរ​របប​ថែម​ទៀតផង​!

(​ភ្នំពេញ​)៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ឆ្នើម ប្រឡង​ជាប់​បាក់​ឌុប ដែល​ទទួលបាន​និទ្ទេស A ចំនួន ៤៤៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា មេ​ឧទ្ទាម សម រង្ស៊ី បានជ្រើសរើស​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​ធ្វើ​រដ្ឋប្រហារ​។ រដ្ឋប្រហារ​របស់​មេ​ឧទ្ទាម សម រង្ស៊ី គឺមាន​គោលដៅ មិន​ត្រឹមតែ​ទម្លាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប៉ុណ្ណោះ​ទេ តែ​ក៏មាន​គោលដៅ​ទម្លាក់​ព្រះមហាក្សត្រ ដើម្បី​ដូរ​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​ផងដែរ​។​

​ជាមួយនឹង​ប្រកាស​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​ឧក្រិដ្ឋជន សម រង្ស៊ី ដែល​បំពាន​បន្ទាត់​ក្រហម ដោយបាន​ប្រមាថ​ព្រះមហាក្សត្រ ធ្ងន់ធ្ងរ មិនអាច​លើកលែង​បាន បើ​ចិត្តសឿង ចូលមក មុន​ថ្ងៃ​៩​វិច្ឆិកា​ក៏បាន ហើយ​ទោះបីជា​កាន់​លិខិតឆ្លងដែន បារាំង ក៏ដោយ ក៏​សូម​អញ្ជើញ​ចូលមក​។ មេ​ឧទ្ទាម យើង​មិនចាំបាច់​និយាយ​អ្វី​ច្រើន​ទេ​។ ទុក​ឲ្យ​សម្តេច ទៀ បាញ់ ជា​អ្នកដោះស្រាយ​…​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសថា ចំពោះ​ក្រុម​អ្នកគាំទ្រ​មេ​ឧ្ទាម សម រង្ស៊ី គឺ​ឃើញ​មួយ ចាប់​មួយ យកទៅ​កាត់ទោស ដោយ​មិនចាំបាច់​និយាយ​អ្វី​ច្រើន​ទេ​។

សម្តេច ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់ជនបរទេស ចាំឲ្យច្បាស់ថា «​ផែនការធ្វើរដ្ឋប្រហារនេះ មិនអាច​លើកលែង​ឲ្យបានទេ​។ សូម្បីតែបង្ហោះហ្វេសប៊ុក ចូលរួម​ផែនការនេះ ក៏ត្រូវចាប់ខ្លួនដែរ​។ យើង​មិនអាច​ទុក​ឲ្យអ្នកឯងរួចខ្លួន​ទេ។ ប្រជាជន ត្រូវខំធ្វើស្រែធ្វើចំការ កុំបង្ខំងាប់ទៅណា!។ រត់ពីត្បូងឃ្មុំ រត់ពីកំពង់ចាម ទៅចាប់នៅប៉ោយប៉ែត​។ អាអ្នកនៅបាងកក ក៏កុំសង្ឃឹមថា មានសុវត្ថិភាព។ នឹងតាម​ចាប់ដល់​នោះទៀត។ ទោះអ្នកឯង​នៅបាងកក តែកុំភ្លេចថា កម្ពុជា និងថៃ មានសហប្រតិបត្តិ​ការជាមួយគ្នា»៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com