សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បំពេញ​ទស្សនកិច្ច នៅ ៣​ប្រទេស ក្នុង​សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃអាទិត្យ ទី​១៣​តុលា​

(​ភ្នំពេញ​)៖ តាម​ការគ្រោងទុក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ឆេ​ក ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី នៅក្នុង​សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃអាទិត្យ ទី​១៣​តុលា ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ឆ្នើម ប្រឡង​ជាប់​បាក់​ឌុប ដែល​ទទួលបាន​និទ្ទេស A ចំនួន ៤៤៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា «​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា​នេះ តា ត្រូវ​ចេញទៅ​អឺរ៉ុប​។ ថ្ងៃទី​១៣-១៤ តុលា នៅ​ឆេ​ក​។ ថ្ងៃទី​១៥ នៅ​ហុង​គ្រី និង​នៅ​ថ្ងៃទី​១៦-១៧ ខែតុលា នៅ​ប៊ុលហ្គារី​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា នៅ​ថ្ងៃទី​២៥​តុលា សម្តេច​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ថវិកាជាតិ​។ បន្ទាប់ពី​កិច្ចប្រជុំ​នេះហើយ សម្តេច​តេ​ជោ នឹង​ចេញទៅ​ប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ថៃ​។

​ជាមួយនឹង​ប្រកាស​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា ក្រោយពេល​សម្តេច អញ្ជើញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​ហ្គា​រី​រួចហើយ គឺ​ប្រធានាធិបតី ហុង​ហ្គា​រី នឹង​មក​ទស្សនកិច្ច នៅ​កម្ពុជា នា​ចុងខែ​តុលា​នេះ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com