Top News៖ សម្តេច​តេ​ជោ ព្រមាន​វ៉ៃ​កម្ទេច ព្រមទាំង​ចាប់ខ្លួន​ក្រុមប្រឆាំង បើសិនជា​មានការ​ប្រមូល​ផ្តុំ តាម​ការអំពាវនាវរ​បស់​ឧក្រិដ្ឋជន សមរង្ស៊ី នៅ​ថ្ងៃទី​០៩​វិច្ឆិកា​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្មួយៗ ចៅៗ សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​ទទួលបាន​និទ្ទេស A ចំនួន​៤៤៣​នាក់ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ព្រមាន​ថា នឹង​វ៉ៃ​កម្ទេច និង​ចាប់ខ្លួន​ក្រុម​អ្នកប្រឆាំង ប្រសិនបើ​មានការ​ប្រមូលផ្តុំ តាម​ការអំពាវនាវរ​បស់​ឧក្រិដ្ឋជន សមរង្ស៊ី នៅ​ថ្ងៃទី​០៩​វិច្ឆិកា​ខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា …​ដល់​ថ្នាក់​ផ្តល់​លុយ ដោយមាន​បំពាក់អាវុធ​ដូច្នេះ គឺ​យើង​ត្រូវ​បញ្ចេញ​កងទ័ព​ហើយ​។ បើ​មានការ​ប្រមូលផ្តុំ នៅ​ថ្ងៃទី​០៩​វិច្ឆិកា ខាងមុខ នឹងត្រូវ​វ៉ៃ​កម្ទេច​ហើយ ព្រោះ​មិនមែនជា​បាតុកម្ម​ទៀត​ទេ​។ រីឯ​អ្នកគាំទ្រ​ការប្រមូលផ្តុំ​នេះ ឃើញ​ចាប់ៗ​ហើយ​…៕​

អត្ថបទដែលជាប់ទាក់ទង