ព្រឹកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ឆ្នាំ២០១៩ ចំនួន ៤៤៣នាក់

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបាននិន្ទេស Aក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ៤៤៣នាក់ នៅវិមានសន្តិភាព ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទទាំងប្រទេស។

នៅក្នុងជំនួបលើកទី៦ ដែលសម្តេចតេជោ ហ៊ុន សែន នៃការជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និន្ទេស Aនេះ សម្តេចតេជោ ក៏នឹងប្រគល់រង្វាន់ជា iPad ជូនសិស្សានុសិស្ស ទាំង ៤៤៣នាក់ ក្នុងម្នាក់ៗចំនួន ១គ្រឿង ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនទទាំងប្រទេសចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ បានប្រឡងជាប់ ដែលនៅក្នុងនោះ មានសិស្សានុសិស្សទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន ២,៤៣០នាក់, និទ្ទេស C ចំនួន ៥,៨៤៧នាក់, និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន៥៦,២៣២នាក់៕(ឡុក សំរិត)

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com