ពិតជាត្រង់មែន! ថ្វីដៃវាយកូនគោលរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលយ៉ាងចំគោលដៅ…(មានវីដិអូ)

(ភ្នំពេញ)៖ នៅព្រឹកមិញនេះ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩​ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់ផ្តើមវាយកូនគោលសារជាថ្មី បន្ទាប់ពីអាក់ខាន រយៈពេលជាងបីខែកន្លងទៅ ក្រោយពេលដែលសម្តេច បានសាកល្បងរៀនជិះកង់នៅក្នុងបរិវេណគេហដ្ឋានរបស់សម្តេចដួលកង់គ្រេចស្មាខាងស្តាំ។

តាមរយៈវីដីអូប្រមាណ៦វិនាទី ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានវាយកូនគោលក្នុងចំងាយប្រហែលជិត១០ម៉ែត្រ ចូលយ៉ាងចំគោលដៅមិនចាញ់អ្នកជំនាញវាយកូនគោលនោះឡើយ។ ការចាមផ្តើមនៃសកម្មភាពហាត់ប្រាណវាយកូនគោលរបស់សម្តេចនេះ គឺជាការបង្ហាញបានយ៉ាងច្បាស់ថា    សម្តេច មានសុខភាពយ៉ាងល្អប្រសើ និងរឹងមាំជាទីបំផុត។

សូមទស្សនាវីដិអូទាំងស្រុងនៃសកម្មភាពវាយកូនគោលរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខាងក្រោមនេះ៖

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com