អ៊ីរ៉ង់បង្ហាញកម្លាំងសម្រាប់ប្រកួតជាមួយកម្ពុជា និងបារ៉ែនជម្រុះបាល់ទាត់ពិភពលោក២០២២

(អ៊ីរ៉ង់)៖ គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ង់ Marc Wilmots បានបញ្ចេញឈ្មោះកីឡាកររបស់ខ្លួនដើម្បីប្រកួតជាមួយកម្ពុជា និងបារ៉ែន ក្នុងជុំទី២នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ និងជើងឯកអាស៊ី២០២៣។

អ៊ីរ៉ង់ទទួលកម្ពុជាក្នុងពូលCថ្ងៃទី១០ ខែតុលា នៅពហុកីឡដ្ឋាន Azadi និងធ្វើដំណើរទៅកាន់ទឹកដីបារ៉ែន ថ្ងៃទី១៥ ខែតុលាខាងមុខនេះ។

កីឡាករអ៊ីរ៉ង់ទាំងនោះរូមមាន៖ អ្នកចាំទី Alireza Biranvand (ក្លិប Persepolis)– Mohammad Rashid  Mazaheri (ក្លិប Tractor) និងកីឡាករ Payam Niazmand (ក្លិប Sepahan)។

ខ្សែការពារមានកីឡាករ៖ Seyyed Majid Hosseini (ក្លិបលីហ្គកំពូលទួកគីTrabzonspor)​ – Hossein Kanani Zadegan (Persepolis) – Morteza Mansouri (Sepahan) – Milad Mohammadi (ក្លិបលីហ្គកំពូលបែលហ្ស៊ិក Gent) – Mohammad Naderi (Persepolis) – Ramin Rezaian (ក្លិបកាតា Al Shahania) – Morteza PouraliGanji (ក្លិបកាតា Al Arabia)  និងខ្សែការពារ​ Siavash Yazdani (ក្លិប Esteghlal)។

ខ្សែបម្រើមានកីឡាករ៖ Omid Ebrahimi (ក្លិបបែលហ្ស៊ិក Eupen)– Ehsan Hajsafi (ក្លិប Tractor)– Ali Karimi (Esteghlal) – Ahmad Nourollahi (Persepolis) – Massoud Shojaee (Tractor) និងកីឡាករ  Vahid Amiri (Persepolis)។

ខ្សែប្រយុទ្ធមានកីឡាករ៖ Karim Ansarifard (ក្លិបកាតា Al Sailiya)-Ashkan Dejagah (Tractor)-Mehrdad Mohammadi( ក្លិបព័រទុយហ្កាល Aves)-Mohammad Mohebbi (Sephan) – Sardar Azmoun (ក្លិបលីហ្គរុស្ស៊ី Zenit Saint Pertersburg) នឹងខ្សែប្រយុទ្ធMehdi Taremi (ក្លិបព័រទុយហ្កាល់ Rio Ave)៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com