ក្រុមជម្រើសជាតិកម្ពុជា ចេញទៅកាន់ប្រទេសអ៊ីរ៉ង់ហើយ

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាកចេញទៅកាន់សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ហើយ កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ដើម្បីប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ជុំទី២ ជាមួយអ៊ីរ៉ង់ ថ្ងៃទី១០ ខែតុលា នៅពហុកីឡដ្ឋាន Azadi ក្រុងតេអេរ៉ង់។

វគ្គសន្សំពិន្ទុ ក្នុងពូល C នេះមាន៥ក្រុម គឺក្រុមកម្ពុជា អ៊ីរ៉ាក់ អ៊ីរ៉ង់ បារ៉ែន និងក្រុមហុងកុង។ យោងតាមគេហទំព័រផ្លូវការ FIFA  បានបង្ហាញចំណាត់ថ្នាក់ពិភពលោកថា ក្រុមជម្រើសជាតិកម្ពុជាកំពុង
ឈរនៅចំណាត់ថ្នាក់លេខ១៦៩ បន្ទាប់រំកិលខ្លួនពីលេខ ១៧៣ ខណៈក្រុមជម្រើសជាតិអ៊ីរ៉ង់ កំពុងឈរនៅចំណាត់ថ្នាក់លេខ២៣ រីឯក្រុមអ៊ីរ៉ាក់ ឈរនៅលេខ ៧៩។

សូមរំលឹកថា ២ប្រកួតកន្លងទៅ វគ្គសន្សំពិន្ទក្នុងពូលC ក្នុងឋានៈជាម្ចាស់ផ្ទះ ក្រុមកម្ពុជាស្មើមួយប្រកួត ០-០ ជាមួយក្រុមហុងកុង និងចាញ់ ០-១ ជាមួយក្រុមជម្រើសជាតិបារ៉ែន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com