សហព័ន្ធកីឡាប្រដាល់សកល នឹងជម្រាញ់រកកីឡាករជើង​ឯកទូទាំងប្រទេសដើមសប្តាហ៍ក្រោយ

(កម្ពុជា)៖ យោងតាមសេចក្តីជួនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជើងឯកជាតិ២០១៩​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ខាងមុខ នៅសាលហ្វឹកហាត់កីឡាប្រដាល់ក្នុងពហុកីឡដ្ឋានជាតិ។

ការប្រកួតនេះមាន វិញ្ញាសាបុរស ប្រភេទទម្ងន់៤៩គក្រ ៥២គក្រ ៥៦គក្រ ៦០គក្រ ៦៤គក្រ ៦៩គក្រ ៧៥គក្រ និង៨១គគ្រ។ ចំនែកវិញ្ញាសានារី ប្រកួតលើប្រភេទទម្ងន់ ៥១គក្រ ៥៤គក្រ ៥៧គក្រ និង៦០គក្រ។

សេចក្តីជូនដំណឹងរបស់សហព័ន្ធបាលបញ្ជាក់ថា មធ្យោបាយធ្វើដំណើររបស់ប្រតិភូ គ្រូបង្វឹក និងកីឡាករចូលរួមប្រកួតទាំងអស់ទៅ មក ជាបន្ទុករបស់ក្រសួងអប់រំយុវជន និងកីឡារាជធានី ខេត្ត។ ចំនែកការហូបចុក ស្នាក់នៅរបស់កីឡាករ ក្នុងរយៈពេលប្រកួតជាបន្ទុករបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com