រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ​ កំពុង​កើនឡើង​ជាលំដាប់​

(ភ្នំពេញ)៖ «សាធារណរដ្ឋកូរ៉េ បានជួយដល់ប្រទេសកម្ពុជាលើវិស័យសំខាន់ៗជាច្រើនរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរបស់យើងកំពុងកើនឡើងពីប្រមាណ ៦០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ដល់ជាង ៧០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ និងប្រហែល ៤៥០ លានដុល្លារអាមេរិកនៅឆមាសទី១ នៃឆ្នាំ ២០១៩។» នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ នៅល្ងាចថ្ងៃទី០២ ខែតុលា ដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជា-កូរ៉េ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តកត់សម្គាល់ថា ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ ក្នុងវិស័យអប់រំវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងសុខុមាលភាពសង្គម សាធារណរដ្ឋកូរ៉េបានប្រែក្លាយខ្លួនទៅជាមេដឹកនាំឧស្សាហ​កម្មពិភពលោកមួយ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូច​ជា​ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងតំបន់ ដែលរួមមានទាំងប្រទេស​កម្ពុជាផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង