​អ្នកជំនាញការ​ UN​ នឹងមកពិនិត្យមើល​ពីសភាពការណ៍​ប្រឆាំង​អំពើពុករលួយ​នៅកម្ពុជា​

(ភ្នំពេញ)៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម ឱម យ៉ិនទៀង បានឲ្យដឹងថា នៅដំណាច់ឆ្នាំនេះ អ្នកជំនាញការអង្គការសហប្រជាជាតិនឹងមកកម្ពុជា ដើម្បីពិនិត្យមើលអំពីសភាពការណ៍​ប្រឆាំងអំពើពុករលួយនៅកម្ពុជា។ ឯកឧត្តមបានឲ្យដឹងបែបនេះ នៅក្នុងសិក្ខាសាលា ស្តី​ពី “ការចូលរួមរបស់ធុរកិច្ចក្នុងការប្រយុ​ទ្ធ​ប្រឆាំង​អំពើពុ​ក​រលួ​​យនៅក​ម្ពុជា” នៅថ្ងៃទី២ ខែតុលានេះ។

ឯកឧត្តមបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺស្រ​បនឹងស​ភាព​ការណ៍ក្នុងប្រ​ទេស និងអន្តរ​ជាតិ ក្នុងការបន្តពង្រឹងការចូលរួមរបស់​វិ​ស័យឯ​កជន ក្នុងការប្រយុទ្ធប្រឆាំងអំពើ​ពុ​ករលួយ​ ដើម្បី​កម្ពុជា​ប​ន្តរក្សាបាន និងធ្វើឱ្យប្រសើរ​​ឡើងនូ​វបរិ​យាកា​សធុរកិច្ច អំណោយផលដល់ការវិនិយោ​គ​ប្រក​បដោយចី​រភាព ជំរុញកំណើនសេដ្ឋកិច្ចគួរជា​ទី​គាប់​ចិត្ត​បន្ត​ទៀត (កំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ​៨​% ក្នុង​មួយ១​ឆ្នាំក្នុងទ​សវត្សរ៍កន្លង) ក៏ដូចជាការឆ្លើយតបទៅនឹង​​កាតព្វ​កិច្ចរ​បស់​កម្ពុជា ក្នុងឋានៈជារដ្ឋភាគីនៃអនុសញ្ញាអង្គ​កា​រសហ​ប្រជាជា​តិប្រឆាំ​ងអំពើ​ពុ​ករលួយ​ (UNCAC) ពាក់ព័ន្ធការបង្កា​រទប់​ស្កាត់​អំ​ពើពុ​ករលួយ ក្នុង​វិស័យ​ឯកជន និងក្នុងកិច្ចលទ្ធកម្មសា​ធារ​ណៈ ដែលជាកម្មវត្ថុនៃការ​ត្រួតពិ​និត្យកា​រអនុ​វត្តសម្រា​ប់ជុំ​ទី២នេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង