ទូតអាល្លឺម៉ង់ថ្មី​ ប្តេជ្ញាបន្តជួយ​អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​ និង​ធ្វើឲ្យប្រសើរឡើង​វិញ​នូវទំនាក់​ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger សន្យាថានឹងខិតខំរួម ចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរអាល្លឺម៉ង-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេស ​អាល្លឺម៉ង់​ចង់​ជួយឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៅមុខទៀត។

ក្នុងជំនួបជូនសារតាំង និងសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃ​ទី​​០១ ខែតុលា ឆ្នាំ២០១៩នេះ នាវិមានព្រឹទ្ធសភា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា បានបន្តថា តាម​រយៈបេសកកម្មការទូតនេះ លោកនឹងខិតខំជួយជំរុញឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិ​បត្តិការរវាងប្រទេសកម្ពុជាជាមួយ​នឹង​សហគន៍​អឺរ៉ុប​ឱ្យកាន់តែប្រសើរឡើង។

លោក Christian Berger បានឱ្យដឹងដែរថា លោកធ្លាប់បានមកបំពេញ​ទស្សនកិច្ចនៅប្រទេសកម្ពុជាកាល​ពី​ឆ្នាំ​១៩​៩១​ ដែលពេលនោះ កម្ពុជានៅជួបបញ្ហាលំបាកជាច្រើន ហើយប្រៀបដូចជាកូនដើមឈើមួយដើម ដែលកំពុងប្រឹងរស់​។ តែក្រោយរយៈពេល២០ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាមានការរីក​ចម្រើន​យ៉ាង ឆាប់រហ័សលើគ្រប់វិស័យ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង