ចំនួនភ្ញៀវទេសចរ​ និងចំណូល​ពីការលក់​បណ្ណចូលទស្សនា​អង្គរ​បន្តធ្លាក់ចុះ​ ក្នុងរយៈពេល៩ខែ​ ឆ្នាំ២០១៩​

(សៀមរាប)៖ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង ៧៤លានដុល្លារអាមេរិក បាន​ពីការលក់បណ្ណជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន១,៦៦២,៥១៣នាក់។ នេះតាមរបាយការណ៍​របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។

បើតាមរបាយការណ៍ ក្នុងរយៈពេល៩ខែនេះ ចំនួនភ្ញៀវទេសចរ និងចំណូលពីការលក់បណ្ណចូលទស្សនាអង្គរ បន្តធ្លាក់ចុះជាង ១០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ត្បិតថាចំណូលមានការធ្លាក់ចុះ ប៉ុន្តែ គ្រឹះស្ថានអង្គរបានដកចំនួនជាង ៣លានដុល្លារ ឧបត្ថម្ភចូលមន្ទីរ​ពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជាផងដែរ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង