បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ជិត១សែន៣ម៉ឺនននាក់ គឺច្រើនជាងឆ្នាំមុន

(បាត់ដំបង)​៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍​ដើរកម្សាន្តលេង​កម្សាន្ត ជាង១សែន២ម៉ឺមនាក់ គឺកើនឡើងចំនួន៤២ភាគរយ បើធៀបជាមួយនឹងឆ្នាំ២០១៨ ដែលមានចំនួនជាង៩សែននាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ចំនួន​ភ្ញៀវទេសចរណ៍ទាំងនេះរួមមានភ្ញៀវទេសចរជាតិ ប្រមាណជាងចំនួន១២៩,២៤៧នាក់ កើនឡើង ចំណែកភ្ញៀវទេសចរអន្តរជាតិ មានចំនួនប្រមាណ ១៣៣នាក់ គឺថយចុះ៣៥.០៧ភាគរយ បើធៀបនិងឆ្នាំ២០១៨ ដែលមានចំនួន២០៧នាក់។​

របាយការណ៍បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យភ្ញៀវទេសចរជាតិមានការកើនឡើង ដោយសារតែខេត្តបាត់ដំបង សម្បូរទៅដោយប្រាសាទ និងរមណីយដ្ឋានវប្បធម៌ជាច្រើន ជាពិសេសប្រាសាទបាណន់ គឺជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយ ហើយជើងភ្នំសម្បូរទៅដោយល្អាង និងមានដើមឈើជាច្រើនប្រភេទដុះចម្រុះគ្នា ដែលផ្តល់ជាម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃសម្រាប់ភ្ញៀវទេសចរណ៍។

សូមរំឭកថា នៅក្នុងបរិវេណជើងភ្នំ មានភោជនីយដ្ឋាន និងតូបលក់អាហារផ្លែឈើ និងវត្ថុអនុស្សាវរីយ៍ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះមានសន្តិសុខយាមកាមធានាសន្តិសុខ និងសុវត្ថិភាព បានយ៉ាងល្អ ហើយមានស្រះទឹកធំទូលាយ ដែលភ្ញៀវអាចជិះទូកលេង និងសម្រាកយកខ្យល់អាកាសបរិសុទ្ធ និងបផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលអាចបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពផងដែរ៕ (SN-ចេស្តា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com