កម្ពុជានៅតែព្យាយាម​បើកកិច្ចចរចា​ ដើម្បីរក្សាEBA​ និង​មាន​ជំហរ​បន្តទំនាក់​ទំនង​ការទូត​ល្អ​ជាមួយអឺរ៉ុប ​និង​អាមេរិក​

(ភ្នំពេញ)៖ ថ្លែងចេញពីក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសាធារណរដ្ឋសហ​ព័ន្ធ​អាល្លឺម៉ង់ នាសណ្ឋាគារក្នុងក្រុង SCHWABISCH GMUND នៃរដ្ឋសហព័ន្ធ BADEN- WURT​TEMBERG សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងពីសហរដ្ឋ​អាមេរិក កម្ពុជានៅតែព្យាយាមបើកកិច្ចចរចា ដើម្បីរក្សាការអនុគ្រោះពន្ធនេះ និងមានជំហរបន្តទំនាក់ទំនងការទូតល្អជាមួយអឺរ៉ុប និងអាមេរិកដដែល។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការរៀបចំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដោយបានធ្វើវេទិកាសាធារណៈនៅគ្រប់មូលដ្ឋានប្រជាពលរដ្ឋដើម្បី​ប្រមូល​យក​មតិយោបល់ កង្វល់ និងសំណូមពរនានាពីប្រជាពលរដ្ឋ ហើយតាមរយៈយន្តការនេះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានដោះស្រាយបញ្ហាប្រជាពលរដ្ឋយ៉ាងច្រើន និងប្រកបដោយប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ជំរាបទៅកាន់ជនរួមជាតិខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោយសម្ដេចបានលើកឡើងអំពីការប៉ុនប៉ងមិនចេះចប់មិនចេះ ហើយរបស់ក្រុមមដឹកនាំអតីតគណបក្សប្រឆាំងនៅក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង