Mauricio Pochettino : Tottenham នឹងមិនលក់កីឡាករកំពូលៗ ហើយនិងមិនត្រូវការលុយ

អង់គ្លេសៈ Tottenham នឹងរក្សាទុកកីឡាករល្អ ល្អបំផុតរបស់ខ្លួនក្នុងរដូវក្តៅនេះ ហើយលក់តែកីឡាករដែលក្លិបមិនត្រូវការ។ នេះជាការលើកឡើងរបស់គ្រូបង្វឹក លោក Mauricio Pochettino។
Spurs កំពុងឈរនៅលំដាប់ទី២ Premier League​ ហើយកីឡាកររបស់ក្លិបនេះកំពុងត្រូវបានចាប់អារម្មណ៍ច្រើនពីក្លិបនានា។

ប៉ុន្តែលោក Pochettino និយាយថាខ្លួនមានទំនាក់ទំនងជិតស្និតជាមួយប្រធានក្លិបលោក Daniel Levy ដែលបានធានាថាក្លិបនឹងមិនលក់កីឡាករខ្លាំងៗព្រោះក្លិបមិនត្រូវការលុយ។ ដោយបន្តថា កីឡាករដែលយើងចង់ទុក យើងនឹងទុក។

 

ខ្សែការពារ Kyle Walker និង Danny Rose រួមទាំងខ្សែបម្រើ Christian Eriksen និង Dele Alli ស្ថិតក្នុងចំណោមដែលពាក់ព័ន្ធការផ្លាស់ចេញពីទឹកដី White Hart Lane៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង