ប្រមុខ​ការទូតកម្ពុជា​ ថ្លែងសុន្ទរកថា​សំខាន់ៗ​ក្នុងកិច្ចប្រជុំ​លើកទី​៧៤​ នៃមហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​

(ញ៉ូយ៉ក,អាមេរិក)៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំលើកទី៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថាសំខាន់ៗ ដោយ​ផ្តោតទៅលើតម្រូវការនៃការពង្រឹងឡើងវិញនូវពហុភាគីនិយម ដែលជាមធ្យោបាយដ៏មានប្រសិទ្ធ​ភាព ដើម្បីធានារក្សាសន្តិភាព និងស្ថិរភាព។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកផងដែរអំពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសអធិប​តេយ្យ​ដែលទន់ខ្សោយជាង ការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ការគំរាមកំហែងប្រពៃណីនិងមិនប្រពៃណី តួយ៉ាងបញ្ហាបរិស្ថានជាដើម។

ក្នុងសុន្ទរកថាប្រមុខការទូតកម្ពុជា ក៏មានលើកពីការអភិវឌ្បនានារបស់កម្ពុជា ខាងផ្នែកសេដ្ឋកិច្ចសង្គម ការរួមចំណែករបស់កម្ពុជាដល់សន្តិភាពពិភពលោក ដំណើរពង្រឹងលទ្ធិប្រជាធិបតេយ្យ ការពង្រីក​ទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់ឈរលើការគោរពអធិបតេយ្យភាពផងគ្នា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង