សម្តេច​តេ​ជោ ហ៊ុន សែន​៖ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ឆ្នាំ​១៩៩៨ នាំ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា កើន​ពី​ជាង ២៨​ម៉ឺន​នាក់ ដល់ ៦,២ លាន​នាក់ នៅ​ឆ្នាំ​២០១៨

(​ភ្នំពេញ​)៖ ក្នុង​សារលិខិត អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធានបទ “​ទេសចរណ៍ និង​ការងារ​៖ អនាគត​កាន់តែ​ប្រសើរ​សម្រាប់​យើងទាំងអស់គ្នា​” ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​កម្ពុជា បានទទួល​សុខសន្តិភាព ស្ថិរភាព​នយោបាយ សុវត្ថិភាព​ពេញ​ផ្ទៃ​ប្រទេស និង​ការរួបរួម​ជាតិ​ពី​គ្រប់ភាគី ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​ការធ្វើសមាហរណកម្ម​អតីត​កងកម្លាំង​ខ្មែរក្រហម ក្នុង​មហា​គ្រួសារ​ខ្មែរ នា​ឆ្នាំ​១៩៩៨ វិស័យ​ទេសចរណ៍​កម្ពុជា មាន​កំណើន​គួរ​ជាទី​មោ​ទក ដោយ​កើន​ពី​ការទទួល​ទេសចរ​អន្តរជាតិ ចំនួន​តែ​ជាង ២៨​ម៉ឺន​នាក់ នៅ​ឆ្នាំ​១៩៩៨ រហូតដល់ ៦,២ លាន​នាក់ នៅ​ឆ្នាំ​២០១៨ និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ជាង ៦២​ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់សិប​ម៉ឺន​នាក់​ថែមទៀត​។​

​ទន្ទឹមនឹង​ការទទួលបាន​អ្នកទេសចរ​អន្តរជាតិ កើនឡើង​ដល់​ជាង ៦​លាន​នាក់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា បច្ចុប្បន្ន ដោយមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ផល​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា មានការ​កើនឡើង កម្ពុជា​ក៏បាន​ក្លាយជា​ប្រភព​ទីផ្សារ​ទេសចរណ៍ សម្រាប់​ពិភពលោក​ផងដែរ តាមរយៈ​ការចេញ​ទៅ​ទស្សនា​ក្រៅប្រទេស​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង ២​លាន​នាក់ បាន​ដើរ​កំសាន្ត​ទៅ​ក្រៅប្រទេស កើនឡើង ១៣,៩% ធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បង្ហាញថា ភាព​រីកចម្រើន​នៃ​ប្រទេសមួយ ក៏បានផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ផ្សេងៗ​ទៀត តាមរយៈ​វិស័យ​ទេសចរណ៍​ផងដែរ​។​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង