សហភាពអឺរ៉ុប​ ប្តេជ្ញាដោះស្រាយបញ្ហា​បម្រែបម្រួល​អាកាសធាតុ​ តាមរយៈវិធីសាស្ត្រ​ពហុ​ភាគី​

(ភ្នំពេញ)៖ ក្នុងឱកាសនៃសប្តាហ៍យុទ្ធនាការការទូត ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​របស់សហ​ភាព​អឺរ៉ុប ដែលចាប់ផ្ដើមពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ ថ្ងៃទី៦ ខែតុលា សហភាពអឺរ៉ុប បញ្ជាក់​ជាថ្មីម្ដងទៀត ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង ដើម្បីដោះស្រាយបញ្ហាប្រឈមជាទូទៅ​នៃ​បម្រែបម្រួល​អាកាសធាតុតាមរយៈវិធីសាស្ត្រពហុភាគី។

បើតាមសហភាពអឺរ៉ុប «ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដោយផ្ទាល់ និងកើតឡើងជាបន្តបន្ទាប់។ ផលប៉ះពាល់នៃបម្រែបម្រួល​អាកាសធាតុ​មិនលើកលែងចំពោះប្រទេសណាមួយឡើយ ហើយ​​​វាត្រូវការឱ្យមានការចូលរួមជាមួយគ្នាដើម្បីដោះស្រាយ! ដូច្នេះ សូមចូលរួមដោះស្រាយទាំងអស់គ្នាមុន​ពេលដែលវាយឺតពេល!»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង